សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០០៩ បានប្រារព្វពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយនាំគ្នាលេងល្បែងប្រជាប្រិយ និងចាប់ឆ្នោតយករង្វាន់សំរាប់និស្សិតនៃសាកលវិទ្យាល័យទាំងមូល។ក្នុងពិធីនោះ លោកបណ្ឌិត ជា ចំរើន សាកលវិទ្យាធិការសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានសំណេះសំណាល់ជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដោយផ្តោតតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្មីៗកន្លងមក ដែលសម្តេចឲ្យផ្តោតជាសំខាន់លើគុណភាពអប់រំ តាមគ្រឹះស្ថានឧត្តមសិក្សា ដូច្នេះនិស្សិតទាំងអស់ត្រូវតែយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ។
លោកបណ្ឌិត ជា ចំរើន និងលោកជំទាវបានផ្តល់លើវិញ្ញាបនបត្រ និងប័ណ្ណសរសើររួមជាមួយរង្វាន់នាឡិកាដល់និស្សិតឆ្នើមក្នុងការសិក្សា និងនិស្សិតដែលបានដឹកនាំការរៀនសូត្រ គោរពវិន័យសាសាបានល្អក្នុងម៉ោងសិក្សា និងសង្ឈឹមថាឆ្នាំថ្មីនឹងនាំមកនូវជ័យជំនះថ្មី។
អត្ថបទដកស្រង់ចេញពីកាសែតកោះសន្តិភាពលេខ ៦៦២៤
(រៀបចំអត្ថបទដោយ ប៉ាង យួងថាមពល)

