Tuesday, June 9, 2009

សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាអបអរពិធីបុណ្យចូលឆ្នាំខ្មែរ

សាស្រ្តា​ចារ្យ និង​និស្សិត​សា​កល​វិទ្យា​ល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា កាល​ពី​រសៀល​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០០៩ បាន​ប្រារព្វ​ពិធី​អប​អរ​សា​ទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ ដោយ​នាំ​គ្នា​លេង​ល្បែង​ប្រជា​ប្រិយ និង​ចាប់​ឆ្នោត​យក​រង្វាន់​សំរាប់​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​ទាំង​មូល​។
ក្នុង​ពិធី​នោះ លោក​បណ្ឌិត ជា ចំរើន សាកល​វិទ្យា​ធិការ​សាកល​វិទ្យា​ល័យ​ចំរើន​ពហុ​បច្ចេក​វិទ្យា បាន​សំណេះ​សំណាល់​ជា​មួយ​និស្សិត​ថ្នាក់​បរិញ្ញា​បត្រ ថ្នាក់​អនុ​បណ្ឌិត និង​ថ្នាក់​បណ្ឌិត ដោយ​ផ្តោត​តាម​អនុ​សាសន៍​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​កាល​ពី​ថ្មី​ៗ​កន្លង​មក ដែល​សម្តេច​ឲ្យ​ផ្តោត​ជា​សំខាន់​លើ​គុណ​ភាព​អប់​រំ តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា ដូច្នេះ​និស្សិត​ទាំង​អស់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ប្រឹង​ប្រែង​រៀន​សូត្រ​។
លោក​បណ្ឌិត ជា ចំរើន និង​លោក​ជំទាវ​បាន​​ផ្តល់​លើ​វិញ្ញា​បន​បត្រ និង​ប័ណ្ណ​សរ​សើរ​រួម​ជា​មួយ​រង្វាន់​នាឡិកា​ដល់​និស្សិត​ឆ្នើម​ក្នុង​ការ​សិក្សា និង​និស្សិត​ដែល​បាន​ដឹក​នាំ​ការ​រៀន​សូត្រ គោរព​វិន័យ​សា​សា​បាន​ល្អ​ក្នុង​ម៉ោង​សិក្សា និង​សង្ឈឹម​ថា​ឆ្នាំ​ថ្មី​នឹង​នាំ​មក​នូវ​ជ័យ​ជំនះ​ថ្មី​។
អត្ថបទដកស្រង់ចេញពីកាសែតកោះសន្តិភាពលេខ ៦៦២៤
(រៀបចំអត្ថបទដោយ ប៉ាង យួងថាមពល)

No comments:

Post a Comment